ពិធីសែនចូលប្រើប្រាស់អគារសិក្សាបន្ថែមថ្មី នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាចាក់អង្រែ"

ទំព័រដើម / ពិធីសែនចូលប្រើប្រាស់អគារសិក្សាបន្ថែមថ្មី នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាចាក់អង្រែ"

ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥ គណៈកម្មការ នៃសាលារៀនអន្តរទ្វីបអាមេរិកាំង (AIS) និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) សាខាចាក់អង្រែ មានក្តីរំភើប និងមោទនចំពោះការដំណើរការអគារសិក្សាបន្ថែមថ្មី ។ គណៈកម្មការបានរៀបចំពិធីសែនចូលប្រើប្រាស់អគារសិក្សាបន្ថែមថ្មី បន្ថែមទៀតដើម្បីទទួលស្វាគមន៍សិស្សានុសិស្សដែលកំពុងតែរង់ចាំអគារសិក្សាថ្មីបន្ថែមនេះ និងដើម្បីឆ្លើយតបទៅនឹងចំនួនសិស្សានុសិស្សដែលបានកើនឡើងយ៉ាងច្រើនលើសពីការរំពឹងទុកផងដែរ។ កម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មីបន្ថែមនេះ មានការអញ្ជើញចូលរួមពី គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សរបស់សាលារៀនអន្តរទ្វីបអាមេរិកាំង សាខាផ្សារថ្មី។ ការពង្រីកអគារថ្មីបន្ថែមនេះមិនមែនត្រឹមតែជាអគារសិក្សាប៉ុណ្ណោះទេក៏ប៉ុន្តែវាជាការរួមចំណែកជាមួយជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជា នឹងផ្តល់ការអប់រំដ៏ពេញលេញសម្រាប់សិស្សានុសិស្សគ្រប់ៗជំនាន់ តាមរយៈពាក្យស្លោករបស់សាលារៀន គុណភាព វិន័យ សេវាកម្ម។