ទិវាកីឡាសម្រាប់សិស្សានុសិស្សថ្នាក់ទី១

ទំព័រដើម / ទិវាកីឡាសម្រាប់សិស្សានុសិស្សថ្នាក់ទី១

កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ កន្លងទៅនេះ គណៈគ្រប់​គ្រង នៃ​សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានរៀបចំ​ទិវាកីឡា​លើកទី២១ ​​សម្រាប់​ប្អូនៗកុមារ ថ្នាក់ទី១ ។ ទិវាកីឡានេះ ត្រូវបានរៀបចំឡើង ដើម្បីផ្តល់ឱកាសឱ្យសិស្សានុសិស្ស ទទួល​បាននូវ​បទពិសោធ និង​អត្ថប្រយោជន៍​ជាច្រើន​បន្ថែមទៀត ពីលើមេរៀននៅ​ក្នុង​ថ្នាក់ ដូចជា ការជំរុញឱ្យមាន​ការលូតលាស់កាយ​សម្បទាឱ្យបានកាន់តែមានភាពរឹងមាំ និងមានសុខភាពល្អ។ ការរៀបចំទិវាកីឡា មានគោលបំណងដើម្បីបង្កើនសមត្ថភាព ប្រាជ្ញា ស្មារតី និងទេពកោសល្យដល់ប្អូនៗ សិស្សានុសិស្ស។ មួយវិញទៀត ដើម្បីបង្កើនភាពក្លាហាន និងបទពិសោធន៍ក្នុងការសហការ ការដឹកនាំ ភាពម្ចាស់ការ ឯករាជ្យភាព សាមគ្គីភាព ទំនាក់​ទំនងក្នុង​ក្រុម និងមជ្ឈដ្ឋានខាងក្រៅបានកាន់តែប្រសើរឡើង ព្រមទាំងមានស្មារតីបម្រុងប្រយ័ត្ន ចំពោះការទុកដាក់ រួមទាំងការថែរក្សារបស់របរ​ផ្ទាល់ខ្លួនផងដែរ។