ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

បំណិនជីវិតស្តីពីបបរសណ្តែកក្រហម សិស្សានុសិស្សថ្នាក់ទី៥ក

ទំព័រដើម / បំណិនជីវិតស្តីពីបបរសណ្តែកក្រហម សិស្សានុសិស្សថ្នាក់ទី៥ក

កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានរៀបចំកម្មវិធីបំណិនជីវិតស្តីពី “បង្អែមបបរសណ្ដែកក្រហម” សម្រាប់សិស្សានុសិស្សថ្នាក់ទី៥ក ដែលបង្រៀនដោយអ្នកគ្រូ ពូន វាសនា។ ការបង្កើតកម្មវិធីនេះឡើង ដើម្បីឱ្យប្អូនចេះធ្វើម្ហូប មានគំនិតច្នៃប្រឌិត  ការអភិវឌ្ឍន៍ផ្នែកស្មារតី អារម្មណ៍ និងបង្កើនការចង់ញ៉ាំអាហារជាងមុន។ មួយវិញទៀត កម្មវិធីនេះចង់ឱ្យប្អូនៗចេះរៀបចំ ត្រៀមសម្ភារៈ បំរុងប្រយ័ត្ននៅពេលធ្វើអាហារ និងការធ្វើអាហារបែបងាយៗ រួមទាំងបង្រៀនឱ្យពួកគាត់មានភាពម្ចាស់ការដោយខ្លួនឯងផងដែរ។ សិស្សានុសិស្សបានប្រឹងប្រែងយកចិត្តទុកដាក់មើលពីរបៀបនៃគ្រូបង្រៀន ដោយអារម្មណ៍សប្បាយរីករាយជាពិសេសគឺ ជាពេលវេលាបង្កើតនូវអនុស្សាវរីយ៍ជាមួយមិត្តរួមថ្នាក់ក៏ដូចជាលោកគ្រូ អ្នកគ្រូផងដែរ ។