ទំព័រដើម / ការធ្វើបទបង្ហាញអំពីការអប់រំសីលធម៌ និងរបៀបនៃការរស់នៅក្នុងសង្គម
កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ គណៈកម្មការសាលា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានរៀបចំធ្វើបទបង្ហាញស្ដីអំពី “ការអប់រំសីលធម៌ និងរបៀបនៃការរស់នៅក្នុងសង្គម” ជូនដល់សិស្សានុសិស្សថ្នាក់បឋមសិក្សា។ គោលបំណងនៃបទបង្ហាញនេះ ដើម្បីរម្លឹកច្បាប់វិន័យសាលា សីលធម៌ រួមទាំងការសិក្សាររៀនសូត្រ ការគិតបែបវិជ្ជមាន ការចេះអធ្យាស្រ័យគ្នា ការចេះជួយខ្លួនឯង ការអប់រំផ្សារភ្ជាប់ជាមួយការរស់នៅទូទៅក៏ដូចជាផ្តល់ចំណេះដឹងផ្សេងៗបន្ថែមទៀតក្រៅពីការសិក្សានៅក្នុងថ្នាក់រៀន។ ជាមួយគ្នានេះដែរ សិស្សនុសិស្សក៏បានដឹងពីសុជីវធម៌ចំពោះមាតាបិតា លោកគ្រូ អ្នកគ្រូ មិត្តភក្តិ រួមទាំងអ្នកនៅជុំវិញខ្លួន ចេះគោរព ព្រមទាំងការឱ្យតម្លៃអ្នកដទៃ ជាពិសេស គឺចេះគោរព និងឱ្យតម្លៃខ្លួនឯងផងដែរ។
