ការប្រឡងពាក់កណ្តាលឆមាសទី១សម្រាប់សិស្សានុសិស្សថ្នាក់ទី៧ ដល់ទី១២ នៃឆ្នាំសិក្សា២០២៤-២០២៥

ទំព័រដើម / ការប្រឡងពាក់កណ្តាលឆមាសទី១សម្រាប់សិស្សានុសិស្សថ្នាក់ទី៧ ដល់ទី១២ នៃឆ្នាំសិក្សា២០២៤-២០២៥

ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ សាលារៀនអន្តរទ្វីបអាមេរិកាំង បានរៀបចំការប្រឡងពាក់កណ្តាលឆមាសទី១សម្រាប់សិស្សានុសិស្ស​ថ្នាក់ទី៧ ដល់ថ្នាក់ទី១២ នៃឆ្នាំសិក្សា២០២៤-២០២៥ នៅតាមអគារសិក្សារៀងៗ​ខ្លួន​។ ការប្រឡងនេះត្រូវបានធ្វើឡើងប្រកបដោយភាសុក្រឹតត្រឹមត្រូវ និងតឹងរឹងបំផុត ពោលគឺធ្វើយ៉ាងណាធានាឱ្យបាននូវគុណភាពអប់រំ។ នៅតាមបន្ទប់ប្រឡងមានគណៈកម្មការអនុរក្សត្រួតពិនិត្យការប្រ​ឡង រួមទាំងមានការតាមដានយ៉ាងម៉ត់ចត់​ពីសំណាក់​គណៈ​កម្មការ​សាលារៀន អន្តរទ្វីប​ អាមេរិកាំងផងដែរ។ សិស្សានុសិស្សបានធ្វើការប្រឡងយ៉ាងយកចិត្តទុកដាក់លើវិញ្ញាសារបស់ខ្លួនប្រកបដោយភាពជឿជាក់ និងទំនួលខុសត្រូវខ្ពស់។ ជាលទ្ធផល ដោយមានការសហការយ៉ាងល្អពីសំណាក់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងផ្នែកពាក់ព័ន្ធទាំងអស់ ការប្រឡងបានប្រព្រឹត្តទៅប្រកបដោយភាពល្អប្រសើរ។