ទំព័រដើម / សកម្មភាពពិសោធន៍មុខវិជ្ជាជីវវិទ្យា ស្តីអំពី សង្កេតមើលរូបផ្គុំកោសិកាខ្ទឹមបារាំង
កាលពីថ្ងៃសៅរ៍ ទី២៥ ខែមករា ឆ្នាំ២០២៥ ដោយអ្នកគ្រូ ភិន លៃហ៊ាម បានដឹកនាំសិស្សានុសិស្សថ្នាក់ទី៧(ខ) នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែបានធ្វើការពិសោធន៍មុខវិជ្ជាជីវិទ្យាស្តីពី ការសង្កេតមើលចំណែកកោសិកាខ្ទឹមបារាំង។ សកម្មភាពពិសោធន៍មានសារៈសំខាន់សម្រាប់សិស្សានុសិស្សស្វែងយល់ពីទម្រង់ និងរូបរាង របស់កោសិការុក្ខជាតិ និងធ្វើអោយសិស្សយល់ដឹងកាន់់តែស៊ីជម្រៅលើទ្រឹស្តីដែលពួកគាត់បានរៀនក្មុងថ្នាក់ ។ ជាងនេះទៅទៀតការពិសោធន៍ជួយអភិវឌ្ឍការគិត ការដោះស្រាយបញ្ហា និងជំនាញវិភាគទិន្នន័យ។ លើសពីនេះ ការពិសោធន៍បណ្តុះការចង់ដឹងចង់ឃើញ ភាពច្នៃប្រឌិត និងការយល់ដឹងកាន់តែច្បាស់អំពីគោលការណ៍វិទ្យាសាស្ត្រ។ លើសពីនេះ វាក៍ជួយបង្រៀនអោយសិស្សចេះមានកិច្ចសហការ និងការប្រាស្រ័យទាក់ទងគ្នា ក្នុងធ្វើការងារជាក្រុម ដែលទាំងនេះជាមេរៀនជីវិតសំខាន់សម្រាប់ជីវិតរស់នៅរបស់ខ្លួននាពេលអនាគត។