ទំព័រដើម / ទិវាអំណានជាតិលើកទី ១១
កាលពីថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៦ កន្លងទៅនេះ សាលារៀនអន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានរៀបចំទិវាអំណានជាតិ លើកទី១០ ដើម្បីការលើកកម្ពស់វប្បធម៌អានក្នុងសង្គម។
ទិវាអំណានជាតិនេះ គឺជាថ្ងៃដែលត្រូវបានកំណត់ឡើង ដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យមានទម្លាប់អានសៀវភៅ និងការស្វែងយល់ពីចំណេះដឹងថ្មីៗដែលមានក្នុងសៀវភៅ។ គោលបំណងនៃទីវាអំណានជាតិនេះ គឺចង់ឱ្យសិស្សមានការអភិវឌ្ឍការសិក្សាស្រាវជ្រាវ បង្កើនចំណេះដឹង និងជំរុញសិស្សានុសិស្សឱ្យចូលរួមក្នុងការអាន និងបង្កើតទំលាប់អានសៀវភៅជាជាងការចំណាយពេលលេងទូរសព្ទ។
សារៈសំខាន់នៃការអានអំណាន គឺជាសារពើភ័ណ្ឌដ៏មានតម្លៃសម្រាប់អភិវឌ្ឍន៍បុគ្គល និងសង្គម ដែលជួយអោយមនុស្ស មានចំណេះដឹងកាន់តែធំទូលាយ អភិវឌ្ឍសមត្ថភាពគិត សរសេរ និងបកស្រាយ។
សកម្មភាពក្នុងទីវាអំណាននេះ
• ការចែកវត្ថុអនុស្សាវរីយ៍ ដល់សិស្សដែលពូកែរអាន
• ទិទានរឿងព្រេង
• ការប្រកួតអាន និងសរសេរអត្ថបទ
• លេងហ្គេមកំសាន្ថសប្បាយៗ
