កម្មវិធីដំណើរទស្សនកិច្ចសិក្សាទៅកាន់សួនបន្លែធម្មជាតិកណ្ណិកាម៉ូឌឺនហ្វាមន់សនបន្លែ

ទំព័រដើម / កម្មវិធីដំណើរទស្សនកិច្ចសិក្សាទៅកាន់សួនបន្លែធម្មជាតិកណ្ណិកាម៉ូឌឺនហ្វាមន់សនបន្លែ

កាលពីថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២៥ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែបានរៀបចំដំណើរទស្សនកិច្ចសិក្សាលើកទី៩០ សម្រាប់សិស្សានុសិស្សថ្នាក់ទី២ ទៅកាន់កណ្ណិកា ម៉ូដឺន ហ្វាម។​ ដំណើរទស្សនកិច្ចសិក្សានេះពិតជាមានសារៈសំខាន់ណាស់សម្រាប់សិស្សានុសិស្សទទួលបានចំណេះដឹងថ្មីៗអំពីការដាំបន្លែ និងរុក្ខាជាតិ ផ្សេងៗ ​បណ្តុះស្មារតីសិស្សានុសិស្សឱ្យមានភាពម្ចាស់ការលើខ្លួនឯង បង្កើនទំនាក់ទំនងសិស្សានុសិស្សឱ្យចេះស្រឡាញ់  និងកាត់បន្ថយការតានតឹងបន្ទាប់ពីសិក្សាពីមួយថ្ងៃទៅមួយថ្ងៃ។