photo_2023-03-24_14-31-11.jpg
photo_2023-03-24_14-31-11.jpg
photo_2023-03-24_14-31-11.jpg
photo_2023-03-24_14-31-11.jpg
photo_2023-03-24_14-31-11.jpg


ព័ត៌មានសាលា

ចូលទស្សនា







សាលា




សាលារៀន អន្តរទ្វីប អាមេរិកាំងធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ . . .



សាលារៀន​ អន្ដរ​ទ្វីប​ អាមេរិកាំង​ (សាខា​ចាក់​អង្រែ​) គឺជា​សាលារៀន​ចំណេះ​ទូទៅ​មួយ​ដែល​ត្រូវ​បាន​ទទួលស្គាល់​ ដោយ​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ ដែល​មានកម្ម​វិធី​សិក្សា​ចាប់ពី​ថ្នាក់​ក្រោម​មត្ដេយ្យ​រហូតដល់​ថ្នាក់​ទី១២​ តាម​បែប​ខែ្មរ​-អាមេរិកាំង​ ដំបូង​គេ​បង្អស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

ការប្រឡងសិស្សពូកែអាហារូបករណ៍ ម៉េងលី ជេ. គួច បញ្ចប់ឆ្នាំសិក្សា (The Mengly J. Quach Scholarship Student Exam)៖ ត្រូវ​បាន​បង្កើត​ឡើងជាលើកទី១ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១២ នាឆ្នាំសិក្សា២០១១-២០១២ ក្នុង​គោល​បំណង​ចម្រាញ់​ជ្រើសរើស​សិស្ស​ដែល​រៀន​ពូកែ​គ្រប់​មុខ​វិជ្ជា​ប្រចាំ​ថ្នាក់ទី៧ ដល់ទី១២ ទទួល​បាន​អាហារូបករណ៍​ក្នុង​ឆ្នាំ​សិក្សា​២០១២-២០១៣ រយៈ​ពេល​​១ឆ្នាំ​ពេញ ជា​ពិសេស​គឺ​ជួយ​ជំរុញ​ឱ្យសិស្សា​នុសិស្ស​ខិតខំ ប្រឹងប្រែង​រៀន​សូត្រ​ដើម្បី​ឱ្យ​ការ​សិក្សា​អប់រំ​ទទួល​បាន​គុណភាពខ្ពស់ ក៏ដូចជា​ដើម្បី​ជ្រើសរើស​សិស្ស​ពូកែ​ដើម្បី​ចូលរួម​ប្រឡង​ជាមួយ​សិស្ស​ពូកែ​នានា​ខាង​ក្រៅ​ផងដែរ។

កាលពីថ្ងែសុក្រ ទី​២៨ ខែ​កុម្ភៈ ឆ្នាំ ២០២៥ គណៈកម្មការ នៃសាលារៀន អន្តរទ្វីបអាមេរិកាំងសាលាចាក់អង្រែបានរៀបចំការពិសោធមុខវិជ្ជាផែនដីវិទ្យា សម្រាប់សិស្សថ្នាក់ទី៩ "ក" ស្តីអំពីបន្ទុះខ្លាំងនិងបន្ទុះស្ងប់ ដឹកនាំដោយអ្នកគ្រូ ជួប ចន្ថា ។ ដើម្បីពិសោធបានយើងត្រូវការសម្ភារៈមួយចំនួនដូចជាគំរូភ្នំភ្លើង ស្លាបព្រា កែវ ចង្កឹះ អំបោះដេរ Mental ថង់ប្លាស្ទិច ដបកូកា និងសារធាតុសម្រាប់ពិសោធមានដូចជា mental baking soda ល័ក្ខក្រហម សាប៊ូលាងចាន និងទឹកខ្មេះ។  គោលបំណងនៃការពិសោធនេះគឺដើម្បីឱ្យសិស្សានុសិស្សយល់កាន់តែច្បាស់ចំពោះមុខវិជ្ជានេះ ឫមេរៀនមួយនេះដែលផ្តោតសំខាន់អំពីការប្រៀបធៀបបន្ទុះសប្ង់ និងបន្ទុះខ្លាំង។  អ្នកគ្រូពិតជារីករាយចំពោះសិស្សនុសិស្សពេលឃើញសិស្សានុសសិ្សមានភាពសកម្មក្នុងការពិសោធនេះ និងទទួលបានភាពជោគជ័យ និងស៊ីជម្រៅនៃការពិសោធនេះ។ 





សាខា




ព្រឹត្តិការណ៍

ព្រឹត្តិការណ៍ទាំងអស់